ជំនួយ​ការសិក្សា
បុណ្យ​រំលង


បុណ្យ​រំលង

ការ​ជប់​លៀង​នៃ​បុណ្យ​រំលង​ត្រូវ​បាន​តាំង​ឡើង ដើម្បី​ជួយ​ឲ្យ​កូន​ចៅ​អ៊ីស្រាអែល​រំឭក​ចាំ​នៅ​ពេល​ទេវតា​មក​បំផ្លាញ​បាន​រំលង​ផ្ទះ​ពួក​គេ ហើយ​បាន​រំដោះ​គេ​ចេញ​ពី​ពួក​សាសន៍​អេស៊ីព្ទ (និក្ខ. ១២:២១–២៨; ១៣:១៤–១៥)។ ឈាម​កូន​ចៀម​ដែល​ឥត​ខ្ចោះ​ទាំង​ប៉ុន្មាន​ត្រូវ​បាន​យក​មក​ប្រើ​ជាទី​សម្គាល់ សម្រាប់​ជួយសង្គ្រោះ​ពួក​អ៊ីស្រាអែល​ពី​បុរាណ នោះ​គឺជា​និមិត្តរូប​អំពី​ព្រះ​យេស៊ូវ​គ្រីស្ទ ជា​កូន​ចៀម​នៃ​ព្រះ រីឯ​ការ​បូជា​របស់​ទ្រង់​នោះ​បាន​ប្រោស​លោះ​មនុស្ស​លោក​ទាំង​អស់។