អេសេគាល
ជាព្យាការីម្នាក់ ដែលបានសរសេរគម្ពីរអេសេគាលនៅក្នុងព្រះគម្ពីរសញ្ញាចាស់។ លោកជាសង្ឃពីត្រកូលសាដុក ហើយជាឈ្លើយម្នាក់ ដែលបានចាប់យកទៅដោយស្ដេចនេប៊ូក្នេសា។ លោកបានរស់នៅជាមួយនឹងពួកសាសន៍យូដា ដែលនិរទេសនៅក្រុងបាប៊ីឡូន ហើយបានព្យាករអស់រយៈពេលប្រមាណជា ២២ ឆ្នាំ គឺពីឆ្នាំ ៥៩២ ទៅ ៥៧០ ម.គ.ស.។
គម្ពីរអេសេគាល
គម្ពីរអេសេគាលអាចចែកចេញជាបួនភាគ។ ជំពូកទី ១–៣ ប្រាប់អំពីការនិមិត្តអំពីព្រះ និងការហៅអេសេគាលឲ្យបម្រើ ជំពូកទី ៤–២៤ ស្ដីអំពីសេចក្ដីជំនុំជំរះដល់ក្រុងយេរូសាឡិម និងមកពីហេតុអ្វីបានជាត្រូវជំនុំជំរះ ជំពូកទី ២៥–៣២ ប្រកាសពីសេចក្ដីជំនុំជំរះដល់សាសន៍ទាំងឡាយ និងជំពូកទី ៣៣–៤៨ កត់នូវការនិមិត្តអំពីអ៊ីស្រាអែលនៅថ្ងៃចុងក្រោយ។