កាលែប
ជាមនុស្សម្នាក់ក្នុងក្រុមដែលលោកម៉ូសេបានចាត់ឲ្យទៅរកស្រុកកាណាន ក្នុងឆ្នាំទី២ក្រោយពីនិក្ខមនំ។ គាត់ និងយ៉ូស្វេប៉ុណ្ណោះ ដែលនាំមកវិញនូវដំណឹងពិតអំពីស្រុក (ជនគ. ១៣:៦, ៣០; ១៤:៦–៣៨)។ ពួកគេប៉ុណ្ណោះក្នុងអ្នកទាំងអស់ ដែលបានចេញពីស្រុកអេស៊ីព្ទ ដែលនៅរស់អស់រយៈពេល ៤០ ឆ្នាំក្នុងទីរហោស្ថាន (ជនគ. ២៦:៦៥; ៣២:១២; ចោទិ. ១:៣៦) ហើយបានចូលស្រុកកាណាន (យ៉ូស្វេ ១៤:៦–១៤; ១៥:១៣–១៩)។