អេម៉ាញូអែល
ជាព្រះនាមមួយថ្វាយដល់ព្រះយេស៊ូវគ្រីស្ទ។ គឺមកពីពាក្យក្នុងភាសាហេព្រើរ ដែលមានន័យថា « ព្រះអង្គទ្រង់គង់នៅជាមួយនឹងយើងខ្ញុំ »។
អេម៉ាញូអែល គឺជានាមមួយ ទុកជាទីសម្គាល់អំពីការរំដោះរបស់ព្រះ (អេសាយ ៧:១៤) សេចក្ដីយោងរបស់អេសាយអំពីអេម៉ាញូអែល គឺបានបញ្ជាក់យ៉ាងច្បាស់ដោយលោកម៉ាថាយ ទុកជាពាក្យព្យាករណ៍អំពីកំណើតរបស់ព្រះយេស៊ូវមកក្នុងជីវិតខាងសាច់ឈាម (ម៉ាថាយ ១:១៨–២៥)។ នាមនេះក៏មាននៅក្នុងគម្ពីរថ្ងៃចុងក្រោយ (២ នីហ្វៃ ១៧:១៤; ២ នីហ្វៃ ១៨:៨; គ. និង ស. ១២៨:២២)។