ព្រះវិញ្ញាណបរិសុទ្ធនៃសេចក្ដីសន្យា
ព្រះវិញ្ញាណបរិសុទ្ធ គឺជាព្រះវិញ្ញាណបរិសុទ្ធនៃសេចក្ដីសន្យា (កិច្ចការ ២:៣៣)។ ទ្រង់បញ្ជាក់នូវសេចក្ដីសុចរិត ពិធីបរិសុទ្ធ និងសេចក្ដីសញ្ញានៃមនុស្ស ដែលរាប់ថាគួរសមដល់ព្រះ។ ព្រះវិញ្ញាណបរិសុទ្ធនៃសេចក្ដីសន្យា ធ្វើទីបន្ទាល់ដល់ព្រះវរបិតា ថាពិធីបរិសុទ្ធទាំងឡាយខាងការសង្គ្រោះ នោះបានធ្វើដោយត្រឹមត្រូវ ហើយថាសេចក្ដីសញ្ញាដែលរួមនឹងពិធីទាំងនោះ នោះក៏បានកាន់តាម។