ស៊ីម្មាន
នៅក្នុងព្រះគម្ពីរសញ្ញាចាស់ គឺជាកូនប្រុសទីពីររបស់យ៉ាកុប និងនាងលេអា ជាប្រពន្ធរបស់លោក (លោកុ. ២៩:៣៣; ៣៥:២៣; និក្ខ. ១:២)។ លោកបានចូលរួមដៃនឹងលេវីក្នុងការប្រហាររង្គាលពួកសាសន៍ស៊ីគែម (លោកុ. ៣៤:២៥–៣១)។ ការព្យាករណ៍របស់យ៉ាកុបអំពីស៊ីម្មាន នោះមាននៅក្នុងគម្ពីរលោកុប្បត្តិ ៤៩:៥–៧។
ពូជអំបូររបស់ស៊ីម្មាន
ពូជពង្សស៊ីម្មានតែងតែរស់នៅជាមួយនឹងពូជអំបូររបស់យូដា ហើយនៅតាមព្រំដែននគរយូដា (យ៉ូស្វេ ១៩:១–៩; ១ របា. ៤:២៤–៣៣)។ ពូជអំបូររបស់ស៊ីម្មានបានចូលរួមដៃនឹងពួកយូដាទៅច្បាំងនឹងពួកសាសន៍កាណាន (ពួកចៅ. ១:៣, ១៧)។ ក្រោយមក ពួកគេក៏បានចូលរួមនឹងកងទ័ពដាវីឌ (១ របា. ១២:២៥)។