ជំនួយ​ការសិក្សា
ពីឡាត់, ប៉ុនទាស


ពីឡាត់, ប៉ុនទាស

ជា​អ្នក​ត្រួតត្រា​សាសន៍​រ៉ូម​ម្នាក់ ដែល​នៅ​ខេត្ត​យូដា ឆ្នាំ ២៦–៣៦ គ.ស. (លូកា ៣:១)។ លោក​ស្អប់​ប្រជាជន​យូដា និង​សាសនា​គេ ហើយ​ក៏​បាន​ឲ្យ​គេ​សម្លាប់​ពួក​កាលីឡេ​ខ្លះ​ចោល (លូកា ១៣:១)។ ព្រះ​យេស៊ូវ​ត្រូវ​គេ​ចោទ ហើយ​កាត់ទោស​ឲ្យ​ឆ្កាង​នៅ​ចំពោះ​លោក​ពីឡាត់ (ម៉ាថាយ ២៧:២, ១១–២៦, ៥៨–៦៦; ម៉ាកុស ១៥; លូកា ២៣; យ៉ូហាន ១៨:២៨–១៩:៣៨)។