ណាហ៊ុម
ជាព្យាការីម្នាក់ពីស្រុកកាលីឡេ នៅក្នុងព្រះគម្ពីរសញ្ញាចាស់ ដែលបានកត់ពាក្យព្យាករណ៍របស់លោក រវាងឆ្នាំ ៦៤២ នឹង ឆ្នាំ ៦០៦ ម.គ.ស.។
គម្ពីរណាហ៊ុម
ជំពូកទី ១ ស្ដីអំពីផែនដីឆេះនៅគ្រាការយាងមកលើកទីពីរ និងអំពីសេចក្ដីមេត្តាករុណា និងព្រះចេស្ដារបស់ព្រះអម្ចាស់។ ជំពូកទី ២ ប្រាប់អំពីការបំផ្លាញក្រុងនីនីវេ គឺជាតម្រាប់ទុកជាមុនអំពីអ្វីដែលនឹងកើតឡើងនៅគ្រាចុងក្រោយ។ ជំពូកទី ៣ បន្តការប្រាប់ទុកជាមុន អំពីការបំផ្លិចបំផ្លាញក្រុងនីនីវេដ៏គួរឲ្យវេទនា។