ជំនួយ​ការសិក្សា
ប្រទាន​ពរ, មាន​ពរ, ព្រះ​ពរ


ប្រទាន​ពរ, មាន​ពរ, ព្រះ​ពរ

គឺ​ដើម្បី​ប្រទាន​ជំនួយ​ពី​ព្រះ​មក​លើ​អ្នក​ណាមួយ។ អ្វី​ក៏​ដោយ​ដែល​ផ្ដល់​សុភមង្គល​ពិត សុខុមាល​ភាព ឬ​ការ​ចម្រុង​ចម្រើន នោះ​ហើយ​ជា​ព្រះ​ពរ។

គ្រប់​អស់​ទាំង​ព្រះ​ពរ គឺ​ផ្អែក​ទៅ​លើ​ក្រឹត្យ​វិន័យ​ដ៏​នៅ​អស់​កល្ប​ជានិច្ច (គ. និង ស. ១៣០:២០–២១)។ ពី​ព្រោះ​ព្រះ​ទ្រង់​សព្វ​ព្រះ​ហឫទ័យ​ចង់​ឲ្យ​កូន​ចៅ​របស់​ទ្រង់​មាន​សេចក្ដី​អំណរ​ក្នុង​ជីវិត (២ នីហ្វៃ ២:២៥) នោះ​ព្រះ​អង្គ​ទ្រង់​ប្រទាន​ព្រះ​ពរ​ទាំង​ឡាយ​ដល់​ពួក​គេ ជា​លទ្ធផល​ពី​ការ គោរព​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​របស់​ទ្រង់ (គ. និង ស. ៨២:១០), ក្នុង​ការ​ឆ្លើយតប​ការ​អធិស្ឋាន ឬ​ពិធី​បរិសុទ្ធ​នៃ​បព្វជិតភាព (គ. និង ស. ១៩:៣៨; ១០៧:៦៥–៦៧), ឬ​តាម​រយៈ​ព្រះ​គុណ​របស់​ទ្រង់ (២ នីហ្វៃ ២៥:២៣)។

បទ​ថ្លែង​ដ៏​ល្បីល្បាញ​អំពី​ព្រះ​ពរ គឺ​បទ​ប្រទាន​ពរ (ម៉ាថាយ ៥:១–១២; ៣ នីហ្វៃ ១២:១–១២)។

ទូ​ទៅ 

ការ​ប្រទាន​ពរ​ដល់​កូន​ក្មេង