ជំនួយ​ការសិក្សា
សាសន៍​ភីលីស្ទីន


សាសន៍​ភីលីស្ទីន

នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់ គឺជា​ពូជ​អំបូរ​មួយ ដែល​ពី​ដើម​បាន​មក​ពី​ស្រុក​កាប់ថោរ (អេម៉ុស ៩:៧) ហើយ​បាន​អាស្រ័យ​នៅ​ដី​ទំនាប​ដ៏​មាន​ជីជាតិ​ល្អ​នៅ​លើ​ឆ្នេរសមុទ្រ​មេឌី​តើ​រាន ចាប់​ពី​ក្រុង​យ៉ុបប៉េ រហូត​ដល់​ទី​រហោស្ថាន​នៅ​ស្រុក​អេស៊ីព្ទ មុន​សម័យ​លោក​អ័ប្រាហាំ (លោកុ. ២១:៣២)។ អស់​រយៈ​ជា​ច្រើន​ឆ្នាំ​មាន​ការ​ប្រយុទ្ធ​រវាង​ទាហាន​ភីលីស្ទីន​នឹង​ទាហាន​អ៊ីស្រាអែល។ ទីបំផុត ស្រុក​ភីលីស្ទីន ជា​ឈ្មោះ​ដែនដី​របស់​ពួក​ភីលីស្ទីន ក្លាយ​ទៅ​ជា​ឈ្មោះ​មួយ​ដែល​គេ​ស្គាល់​ទូ​ទៅ​ថា​ជា​ដែនដី​បរិសុទ្ធ​ទាំង​អស់។