នៅក្នុងគម្ពីរបណ្ដាសា គឺជាការប្រើក្រឹត្យវិន័យពីព្រះដែលបណ្ដោយ ឬនាំឲ្យមានការជំនុំជំរះ និងវិបាកពីការជំនុំជំរះទាំងឡាយមកលើជន ឬរាស្ត្រណាមួយ ដោយព្រោះតែអំពើឥតសុចរិត ជាហេតុទីមួយ។ បណ្ដាសាទាំងឡាយ គឺជាការសម្ដែងនូវសេចក្ដីស្រឡាញ់ និងសេចក្ដីយុត្តិធម៌ដ៏ឧត្ដមពីព្រះ។ បណ្ដាសាទាំងនោះអាចបានដាក់ដោយព្រះពិត ឬដាក់ដោយពួកអ្នកបម្រើរបស់ទ្រង់ ដែលមានសិទ្ធិអំណាច។ ជួនកាល ហេតុផលពេញទីនៃបណ្ដាសា នោះមានតែព្រះទេដែលជ្រាប។ ថែមទៀត បណ្ដាសាដែលបានដាក់មក គឺជាការពិសោធន៍នៃអស់អ្នកណាដែលមិនគោរពព្រះដោយចេតនា ម្ល៉ោះហើយ ទើបពួកគេថយចេញពីព្រះវិញ្ញាណនៃព្រះអម្ចាស់។
ព្រះអម្ចាស់ទ្រង់អាចដកបណ្ដាសាទាំងឡាយចេញមកពីសេចក្ដីជំនឿរបស់បុគ្គលនីមួយៗ ឬរបស់ប្រជាជនដែលជឿដល់ព្រះយេស៊ូវគ្រីស្ទ និងការគោរពដល់ក្រឹត្យវិន័យ និងពិធីបរិសុទ្ធទាំងឡាយនៃដំណឹងល្អ (អាលម៉ា ២៣:១៦–១៨; ៣ នីហ្វៃ ២:១៤–១៦; ម. នៃ ស. ១:៣)។
ការជេរប្រទេចផ្ដាសាក៏ជាការប្រើពាក្យដែលមើលងាយ ប្រមាថ ឬចំអក។