អ័ដាម
ជាមនុស្សទី១ ដែលបានបង្កើតមកនៅលើផែនដី។
លោកអ័ដាមជាឪពុក និងជាអយ្យកោនៃមនុស្សលោកនៅលើផែនដី។ ការរំលងរបស់លោកនៅក្នុងសួនច្បារអេដែន (លោកុ. ៣; គ. និង ស. ២៩:៤០–៤២; ម៉ូសេ ៤) បានបណ្ដាលឲ្យលោក « ធ្លាក់ » ហើយក្លាយទៅជាមនុស្សលោក ដែលជាជំហានមួយដ៏ចាំបាច់សម្រាប់ឲ្យមនុស្សលោកជឿនលឿននៅលើផែនដី (២ នីហ្វៃ ២:១៤–២៩; អាលម៉ា ១២:២១–២៦)។ ហេតុដូច្នេះហើយ លោកអ័ដាម និងនាងអេវ៉ាគួរតែបានទទួលកិត្តិយស ចំពោះតួនាទីរបស់ពួកគេ ក្នុងការធ្វើឲ្យយើងរាល់គ្នាមានលទ្ធភាពក្នុងការចម្រើនឡើងដ៏អស់កល្បជានិច្ច។ លោកអ័ដាម គឺជាអ្នកពីចាស់បុរាណ ហើយក៏ស្គាល់ថា មីកែល ដែរ (ដានី. ៧; គ. និង ស. ២៧:១១; ១០៧:៥៣–៥៤; ១១៦; ១៣៨:៣៨)។ លោកជាមហាទេវតា ហើយនឹងយាងមកឯផែនដីម្ដងទៀត ជាអយ្យកោនៃគ្រួសារមនុស្សលោក ដើម្បីប្រុងប្រៀបទទួលការយាងមកលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទ (គ. និង ស. ២៩:២៦)។