ថ្វាយបង្គំរូបព្រះ, ការថ្វាយបង្គំរូបព្រះ ជាការថ្វាយបង្គំដល់រូបព្រះ ឬក៏ការជាប់ចិត្តយ៉ាងខ្លាំង ឬក៏ការថ្វាយភក្ដីភាពដល់អ្វីមួយ។ កុំឲ្យមានព្រះឯណាទៀតនៅចំពោះយើងឲ្យសោះនិក្ខ. ២០:៣ម៉ូសាយ ១២:៣៥១៣:១២–១៣ បើអ្នកទៅប្រព្រឹត្តតាមព្រះដទៃ នោះអ្នករាល់គ្នានឹងត្រូវវិនាសទៅអស់រលីងចោទិ. ៨:១៩ សេចក្ដីចចេសសោត ក៏ដូចជាអំពើអាក្រក់ណាមួយ ហើយនឹងការថ្វាយបង្គំដល់រូបព្រះ១ សាំយូ. ១៥:២៣ អ្នកបានបើកខ្លួនឲ្យដល់អ្នកដទៃទៀតក្រៅពីយើងអេសាយ ៥៧:៨ អ្នកបានសរសើរដល់អស់ទាំងព្រះ ដែលធ្វើពីប្រាក់ និងមាសដានី. ៥:២៣ អ្នករាល់គ្នាពុំអាចនឹងគោរពដល់ព្រះ និងទ្រព្យសម្បត្តិផងបានទេម៉ាថាយ ៦:២៤ សេចក្ដីលោភ គឺជាការថ្វាយបង្គំរូបព្រះកូល៉ុស ៣:៥ កូនតូចរាល់គ្នាអើយ ចូរឲ្យអ្នករាល់គ្នារក្សាខ្លួនឲ្យផុតពីរូបព្រះចេញ១ យ៉ូហាន ៥:២១ វេទនាដល់អស់អ្នកណាដែលថ្វាយបង្គំរូបព្រះ២ នីហ្វៃ ៩:៣៧ ការថ្វាយបង្គំរូបព្រះរបស់ប្រជាជន នីហ្វៃបាននាំមកលើគេនូវសង្គ្រាម និងការបំផ្លិចបំផ្លាញទាំងឡាយរបស់គេអាលម៉ា ៥០:២១ មនុស្សគ្រប់រូបដើរតាមរូបភាពនៃព្រះរបស់ខ្លួនគេផ្ទាល់គ. និង ស. ១:១៦ ចូរឲ្យពួកគេធ្វើការដោយដៃរបស់ខ្លួន ប្រយោជន៍កុំឲ្យត្រូវប្រព្រឹត្តនូវការថ្វាយបង្គំរូបព្រះ ឡើយគ. និង ស. ៥២:៣៩ ឪពុករបស់អ័ប្រាហាំត្រូវបានទាញចេញ ដោយសារការថ្វាយរូបព្រះអ័ប្រា. ១:២៧