ស្ត្រី, ពួកស្ត្រី សូមមើលផងមនុស្ស, មនុស្សលោក ជាស្ត្រីដែលមានវ័យចាស់ ជាបុត្រីនៃព្រះ។ ពាក្យថា ស្ត្រី ជួនកាល ប្រើនៅក្នុងព្រះគម្ពីរទុកជានាមខាងការគោរព (យ៉ូហាន ១៩:២៦; អាលម៉ា ១៩:១០)។ ព្រះទ្រង់បានបង្កើតមនុស្សជាប្រុស ជាស្រីលោកុ. ១:២៧ម៉ូសេ ២:២៧៦:៩អ័ប្រា. ៤:២៧ ស្ត្រីគ្រប់លក្ខណ៍ មានតម្លៃជាជាងត្បូងទទឹមទៅទៀតសុភា. ៣១:១០–៣១ ស្ត្រីជាសិរីល្អដល់បុរស១ កូរិន. ១១:៧ នៅក្នុងព្រះអម្ចាស់ នោះបុរសមិនមែនជាឥតពឹងអាស្រ័យដល់ស្ត្រីឡើយ ហើយស្ត្រីក៏មិនមែនជាឥតពឹងអាស្រ័យដល់បុរសដែរ១ កូរិន. ១១:១១ ពួកស្ត្រីៗគួរតែងខ្លួនតាមបែបគួរសម១ ធីម៉ូ. ២:៩–១០ យើងជាព្រះអម្ចាស់ដ៏ជាព្រះសព្វព្រះហឫទ័យនឹងព្រហ្មចារីភាពនៃស្ត្រីយ៉ាកុប (ព.ម) ២:២៨ បាបរបស់អ្នកត្រូវបានអត់ទោសឲ្យហើយ ហើយអ្នកជាស្ត្រីរើសតាំងគ. និង ស. ២៥ ពួកស្ត្រីមានសិទ្ធិពឹងពាក់ទៅលើស្វាមីរបស់ខ្លួនសម្រាប់ការចិញ្ចឹមជីវិតគ. និង ស. ៨៣:២