អួរសុន ប្រាត្ត
ជាបុរសម្នាក់ក្នុងពួកសាវក ១២ នាក់មុនដំបូង ដែលបានហៅ បន្ទាប់ពីការសាងសាសនាចក្រឡើងវិញនៅសម័យទំនើបនេះ (គ. និង ស. ១២៤:១២៨–១២៩)។ លោកបានក្លាយជាសមាជិកនៃសាសនាចក្រតែ ៦ អាទិត្យប៉ុណ្ណោះ កាលព្រះអម្ចាស់ទ្រង់បានប្រទាន វិវរណៈមួយដល់លោក តាមរយៈយ៉ូសែប ស៊្មីធ (គ. និង ស. ៣៤)។ អួរសុន ប្រាត្តក៏បានធ្វើជាអ្នកផ្សាយសាសនាសម្រាប់សាសនាចក្រ (គ. និង ស. ៥២:២៦; ៧៥:១៤) ហើយបានបម្រើធ្វើជាអ្នកកត់ប្រវត្តិនៃសាសនាចក្រអស់ជាច្រើនឆ្នាំ។