ជាគតិ ដំណើរ និងរូបភាព នៅក្នុងខួរក្បាលនៃមនុស្សម្នាក់ៗ ជាញាណសតិ។ អំណាចដែលអាចគិត គឺជាអំណោយទានមកពីព្រះ ហើយយើងមានសេរីភាពក្នុងការប្រើអំណាចរបស់យើង ដើម្បីគិតតាមចិត្ត។ របៀបដែលយើងគិត នោះមានឥទ្ធិពលយ៉ាងខ្លាំងដល់អាកប្បកិរិយា ព្រមទាំងឋានៈយើង នៅជីវិតបន្ទាប់ពីនេះទៅ។ គំនិតដែលសុចរិតនាំទៅរកសេចក្ដីសង្គ្រោះ រីឯគំនិតដែលទុច្ចរិតនាំទៅរកសេចក្ដីជាប់ទោសវិញ។