ព្រាប, ទីសម្គាល់ជា
ជាទីសម្គាល់មួយដែលរៀបចំទុកជាស្រេច ដែលធ្វើឲ្យយ៉ូហាន–បាទីស្ទ អាចស្គាល់ព្រះមែស៊ី (យ៉ូហាន ១:៣២–៣៤)។ យ៉ូសែប ស៊្មីធ បានបង្រៀនថា ទីសម្គាល់ជាព្រាបសមានឡើងមុនកំណើតលោកិយមកម្ល៉េះ ទុកជាទីបន្ទាល់ដល់ព្រះវិញ្ញាណបរិសុទ្ធ។ ហេតុដូច្នេះហើយ អារក្សមិនអាចមកក្នុងទីសម្គាល់ជាព្រាបសបានឡើយ។