ជំនួយ​ការសិក្សា
ហាកាយ


ហាកាយ

ជា​ព្យាការី​ម្នាក់​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់ ដែល​បាន​ព្យាករ​នៅ​ប្រមាណ​ឆ្នាំ ៥២០ ម.គ.ស. នៅ​ក្រុង​យេរូសាឡិម គឺ​បន្ទាប់​ពី​បណ្ដាជន​នៃ​សាសន៍​យូដា បាន​វិល​ពី​និរទេស​ពី​ក្រុង​បាប៊ីឡូន​មក​វិញ (អែសរ៉ា ៥:១; ៦:១៤)។ លោក​បាន​ប្រាប់​អំពី​ការ​សង់​ព្រះ​វិហារ​នៃ​ព្រះ​អម្ចាស់​នៅ​ក្រុង​យេរូសាឡិម​ឡើង​វិញ ហើយ​បាន​បន្ទោស​ប្រជាជន ពី​ព្រោះ​ធ្វើ​មិនទាន់​រួច។ លោក​ក៏​បាន​សរសេរ​អំពី​ព្រះ​វិហារ​នៅ​សហស្សវត្ស និង​រាជ្យ​នៃ​ព្រះ​អង្គ​សង្គ្រោះ។

គម្ពីរ​ហាកាយ 

ជំពូក​ទី ១ ព្រះ​អម្ចាស់​ទ្រង់​បន្ទោស​ប្រជាជន​ចំពោះ​ការ​រស់នៅ​ក្នុង​ផ្ទះ​របស់​ខ្លួន​ដែល​បាន​ធ្វើ​រួច នៅ​ពេល​ព្រះ​វិហារ​នៅ​មិនទាន់​សង់។ ជំពូក​ទី ២ កត់​អំពី​ពាក្យ​ព្យាករណ៍​របស់​ហាកាយ​ថា ព្រះ​អម្ចាស់​ទ្រង់​នឹង​ប្រទាន​សេចក្ដី​សុខសាន្ត​នៅ​ក្នុង​ព្រះ​វិហារ​របស់​ទ្រង់។