យកមកចិញ្ចឹមជាកូន, ការយកមកចិញ្ចឹមជាកូន
គម្ពីរពោលដល់ការយកមកចិញ្ចឹមជាកូនពីរយ៉ាង។
១) ជនដែលមិនមែនជាពូជអ៊ីស្រាអែល ក្លាយទៅជាសមាជិកក្នុងគ្រួសាររបស់អ័ប្រាហាំ និងក្នុងវង្សអ៊ីស្រាអែល ដោយមានសេចក្ដីជំនឿជឿដល់ព្រះយេស៊ូវគ្រីស្ទ ប្រែចិត្ត ទទួលបុណ្យជ្រមុជទឹកដោយការពន្លិច និងដោយទទួលព្រះវិញ្ញាណបរិសុទ្ធ (២ នីហ្វៃ ៣១:១៧–១៨; គ. និង ស. ៨៤:៧៣–៧៤; អ័ប្រា. ២:៦, ១១)។
២) អស់អ្នកណាដែលបានទទួលពិធីបរិសុទ្ធសម្រាប់សង្គ្រោះនៃដំណឹងល្អ ក្លាយទៅជាបុត្រាបុត្រីនៃព្រះយេស៊ូវគ្រីស្ទ ដោយគោរពតាមបញ្ញត្តិទាំងឡាយរបស់ទ្រង់រហូតតទៅ (រ៉ូម ៨:១៥–១៧; កាឡាទី ៣:២៤–២៩; ៤:៥–៧; ម៉ូសាយ ៥:៧–៨)។