យ៉ាកុប, កូនប្រុសរបស់លីហៃ
ជាព្យាការីម្នាក់នៅក្នុងព្រះគម្ពីរមរមន ហើយជាអ្នកនិពន្ធនូវបទបង្រៀនជាច្រើននៅក្នុងគម្ពីរនីហ្វៃទី ២ និងគម្ពីរយ៉ាកុប (២ នីហ្វៃ ៦–១១; យ៉ាកុប [ព.ម] ១–៧)។
គម្ពីរយ៉ាកុប
ជាគម្ពីរទីបីនៅក្នុងព្រះគម្ពីរមរមន។ ជំពូកទី ១ ប្រាប់ពីនីហ្វៃបានប្រគល់បញ្ជីប្រវត្តិឲ្យយ៉ាកុប ហើយបន្ទាប់មកបានតាំងយ៉ាកុប និងយ៉ូសែប ជាប្អូនប្រុសលោកឲ្យធ្វើជាសង្ឃ ហើយជាគ្រូបង្រៀនដល់ប្រជារាស្ត្រ។ ជំពូកទី ២–៤ ជាបទបង្រៀនដែលទូន្មានឲ្យប្រជាជននៅស្អាតបាត។ យ៉ាកុបក៏បានបង្រៀនអំពីការយាងមកនៃព្រះមែស៊ីដ៏ប្រោសលោះ ហើយលោកបានប្រាប់អំពីមូលហេតុដែល ពួកមនុស្សខ្លះនៅអ៊ីស្រាអែលមិនព្រមទទួលស្គាល់ទ្រង់ កាលទ្រង់យាងមក។ ជំពូកទី ៥–៦ មាននូវទីបន្ទាល់របស់យ៉ាកុប និងពាក្យប្រៀបធៀបដែលប្រកបដោយការព្យាករណ៍អំពីប្រវត្តិ និងបេសកកម្មនៃប្រជាជនអ៊ីស្រាអែល។ ជំពូកទី ៧ មាននូវដំណើររឿងនៃអ្នកបះបោរម្នាក់ដែលបានរៀនសូត្រ ឈ្មោះសេរេម ដែលត្រូវបានចុះចាញ់ដោយទីបន្ទាល់ដ៏ឧត្ដមរបស់យ៉ាកុប។