សាក្សី សូមមើលផងទីបន្ទាល់ ជាសេចក្ដីថ្លែង ឬភស្តុតាងឯទៀត ដែលថាអ្វីមួយគឺពិត ជាទីបន្ទាល់។ សាក្សីក៏អាចជាមនុស្សណាម្នាក់ដែលថ្លែងការ ឬភស្តុតាង ដែលពឹងផ្អែកទៅលើតម្រិះផ្ទាល់ខ្លួន គឺជាអ្នកណាម្នាក់ ដែលធ្វើទីបន្ទាល់។ កុំឲ្យធ្វើបន្ទាល់ក្លែងនិក្ខ. ២០:១៦ ដំណឹងល្អនឹងបានប្រកាសប្រាប់ទូទៅគ្រប់ក្នុងលោកិយ ទុកជាទីបន្ទាល់ដល់អស់ទាំងសាសន៍ម៉ាថាយ ២៤:១៤យ.ស.—ម៉ាថាយ ១:៣១ អ្នករាល់គ្នានឹងធ្វើទីបន្ទាល់ពីខ្ញុំកិច្ចការ ១:៨ ព្រះវិញ្ញាណទ្រង់ក៏ធ្វើបន្ទាល់នឹងវិញ្ញាណយើងរ៉ូម ៨:១៦១ យ៉ូហាន ៥:៦ អ្នករាល់គ្នាព្រមឈរជាសាក្សីដល់ព្រះនៅគ្រប់ពេលម៉ូសាយ ១៨:៨–៩ យើងរាល់គ្នាទទួលទានសាក្រាម៉ង់ ដើម្បីធ្វើទីបន្ទាល់ដល់ព្រះវរបិតាថា យើងរាល់គ្នានឹងកាន់តាមព្រះបញ្ញត្តិទាំងឡាយ ហើយចងចាំដល់ព្រះយេស៊ូវជានិច្ច៣ នីហ្វៃ ១៨:១០–១១មរ៉ូណៃ ៤, ៥គ. និង ស. ២០:៧៧–៧៩ អ្នកពុំទទួលសាក្សីឡើយ រហូតដល់ពេលក្រោយពីការពិសោធន៍នៃសេចក្ដីជំនឿរបស់អ្នកសិនអេធើរ ១២:៦ ច្បាប់នៃពួកសាក្សី ៖ ដោយមាត់នៃសាក្សីពីរ ឬបីនាក់ នោះគ្រប់ព្រះបន្ទូលនឹងត្រូវបានតាំងឡើងគ. និង ស. ៦:២៨ចោទិ. ១៧:៦ម៉ាថាយ ១៨:១៦២ កូរិន. ១៣:១អេធើរ ៥:៤គ. និង ស. ១២៨:៣ យើងបានតែងតាំងអ្នកឲ្យធ្វើជាពួកសាវក និងជាពួកសាក្សីពិសេសអំពីព្រះនាមរបស់យើងគ. និង ស. ២៧:១២គ. និង ស. ១០៧:២៣ ពួក៧០នាក់ត្រូវបានហៅឲ្យផ្សាយដំណឹងល្អ ហើយឲ្យធ្វើជាពួកសាក្សីពិសេសដល់ពួកសាសន៍ដទៃ និងនៅពេញសព្វក្នុងពិភពលោកគ. និង ស. ១០៧:២៥ ចូរឲ្យមានបញ្ជីកត់ទុក ហើយចូរឲ្យគាត់ធ្វើសាក្សីអំពីបុណ្យជ្រមុជទឹកទាំងឡាយរបស់អ្នកគ. និង ស. ១២៧:៦គ. និង ស. ១២៨:២–៤