អាំម៉ូន, ជាពូជពង្សសារ៉ាហិមឡា
នៅក្នុងព្រះគម្ពីរមរមនជាបុរសខ្លាំងពូកែម្នាក់ ដែលបាននាំបេសកកម្មមួយ ពីក្រុងសារ៉ាហិមឡា ទៅដែនដីនីហ្វៃ-លីហៃ (ម៉ូសាយ ៧:១–១៦)។ លោកត្រូវបានបង្ហាញបញ្ជីបុរាណមួយ ហើយបានពន្យល់ប្រាប់អំពីអ្នកមើលឆុត (ម៉ូសាយ ៨:៥–១៨)។ ក្រោយមកលោកបានជួយរំដោះស្ដេចលិមហៃ និងរាស្ត្រទ្រង់ឲ្យរួចពីពួកសាសន៍លេមិន ហើយនាំពួកគេវិលមកក្រុងសារ៉ាហិមឡាវិញ (ម៉ូសាយ ២២)។