អេម៉ុស
ជាព្យាការីម្នាក់នៅក្នុងព្រះគម្ពីរសញ្ញាចាស់ ដែលបានព្យាករពីឆ្នាំ ៧៩២ ទៅ ៧៤០ ម.គ.ស. នៅក្នុងរាជ្យអូសៀស ជាស្ដេចយូដា និងយេរ៉ូបោម ជាស្ដេចអ៊ីស្រាអែល។
គម្ពីរអេម៉ុស
ជាគម្ពីរមួយនៅក្នុងព្រះគម្ពីរសញ្ញាចាស់។ មានពាក្យព្យាករណ៍របស់អេម៉ុសជាច្រើន ដែលព្រមានសាសន៍អ៊ីស្រាអែល និងសាសន៍នៅជិតខាងឲ្យបែរទៅរកសេចក្ដីសុចរិតវិញ។
ជំពូកទី ១–៥ ហៅសាសន៍អ៊ីស្រាអែល និងសាសន៍នៅជិតខាងឲ្យប្រែចិត្ត។ ជំពូកទី ៣ ពន្យល់ប្រាប់ថា ព្រះអម្ចាស់ទ្រង់បើកសម្ដែងសេចក្ដីអាថ៌កំបាំងទាំងឡាយដល់ពួកព្យាការី ហើយថា មកពីការរំលង នោះសាសន៍អ៊ីស្រាអែលនឹងត្រូវបំផ្លាញចោល ដោយមារសត្រូវ។ ជំពូកទី ៦–៨ ព្យាករប្រាប់អំពីការរលំនៃសាសន៍អ៊ីស្រាអែលជាច្រើនឆ្នាំមុនការលុកលុយយកដោយពួកអាសស៊ើរ។ ជំពូកទី ៩ ព្យាករប្រាប់ថា សាសន៍អ៊ីស្រាអែលនឹងត្រូវបានសាងឡើងវិញនៅដែនដីខ្លួន។