ជំនួយ​ការសិក្សា
អេលីយ៉ាស


អេលីយ៉ាស

មាន​ការ​ប្រើ​ជា​ច្រើន​ចំពោះ​ឈ្មោះ ឬ​តំណែង អេលីយ៉ាស នៅ​ក្នុង​គម្ពីរ គឺ ៖

អេលីយ៉ា 

អេលីយ៉ាស ជា​ពាក្យ (ក្រេក) អេលីយ៉ា ជា​ពាក្យ (ហេព្រើរ) នៅ​ព្រះ​គម្ពីរ​សញ្ញា​ថ្មី ដូច​ជា​ក្នុង​គម្ពីរ​ម៉ាថាយ ១៧:៣–៤, លូកា ៤:២៥–២៦ និង យ៉ាកុប (ព.ស.ថ.) ៥:១៧។ តាម​បទ​ទាំង​នេះ អេលីយ៉ាស​គឺជា​ព្យាការី​អេលីយ៉ា ពី​បុរាណ ដែល​មាន​សេចក្ដី​បង្រៀន​កត់​នៅ​ក្នុង​ពង្សាវតារ​ក្សត្រ​ទី ១ និង​ទី ២។

អ្នក​មក​មុន 

អេលីយ៉ាស ក៏​ជា​តំណែង​សម្រាប់​អ្នក​ណា​ដែល​ជា​អ្នក​មក​មុន។ ឧទាហរណ៍ យ៉ូហាន-បាទីស្ទ​គឺជា​អេលីយ៉ាស​មួយ ពី​ព្រោះ​លោក​បាន​ត្រូវ​ចាត់​ឲ្យ​មក​រៀបចំ​ផ្លូវ​ថ្វាយ​ព្រះ​យេស៊ូវ (ម៉ាថាយ ១៧:១២–១៣)។

អ្នក​សាង​ឡើង​វិញ 

តំណែង​ជា​អេលីយ៉ាស ក៏​បាន​ដាក់​ឲ្យ​អ្នក​ណា ដែល​មាន​បេសកកម្ម​វិសេស​ដើម្បី​សម្រេច ដូច​ជា​យ៉ូហាន ជា​អ្នក​ទទួល​វិវរណៈ (គ. និង ស. ៧៧:១៤) និង​កាព្រីយ៉ែល (លូកា ១:១១–២០; គ. និង ស. ២៧:៦–៧; ១១០:១២)។

បុរស​ម្នាក់​នៅ​ក្នុង​ការ​កាន់កាប់​ត្រួតត្រា​របស់​អ័ប្រាហាំ 

ជា​ព្យាការី​ម្នាក់​ហៅថា អេសាយអាស ឬ អេលីយ៉ា ដែល​ច្បាស់​ជា​បាន​រស់នៅ​សម័យ​អ័ប្រាហាំ (គ. និង ស. ៨៤:១១–១៣; ១១០:១២)។