ជំនួយ​ការសិក្សា
សម្បថ និង​សេចក្ដី​សញ្ញា​នៃ​បព្វជិតភាព


សម្បថ និង​សេចក្ដី​សញ្ញា​នៃ​បព្វជិតភាព

សម្បថ គឺជា​ការ​ស្បថ​បញ្ជាក់​ថា ពិត ហើយ​ស្មោះត្រង់​ចំពោះ​សេចក្ដី​សន្យា​ទាំង​ឡាយ​របស់​មនុស្ស​ម្នាក់។ សេចក្ដី​សញ្ញា គឺជា​សេចក្ដី​សន្យា​មួយ​ដ៏​ម៉ឺងម៉ាត់​រវាង​បក្ស​ពីរ​ក្រុម។ បព្វជិតភាព​អើរ៉ុន ត្រូវ​បាន​ទទួល​ដោយ​សេចក្ដី​សញ្ញា​ប៉ុណ្ណោះ។ អ្នក​កាន់​បព្វជិតភាព​ម៉ិលគីស្សាដែក​ទទួល​បព្វជិតភាព​បាន​ដោយ​សម្បថ​សម្ងាត់ ព្រម​ទាំង​ដោយ​សេចក្ដី​សញ្ញា។ កាលណា​ពួក​អ្នក​កាន់​បព្វជិតភាព​មាន​ចិត្ត​ស្មោះត្រង់ ហើយ​តម្កើង​ការងារ​បម្រើ​របស់​គេ ដូចដែល​ព្រះ​ទ្រង់​បង្គាប់ នោះ​ទ្រង់​ប្រទាន​ពរ​ដល់​ពួក​គេ។ អស់​អ្នក​ណា​ដែល​មាន​ចិត្ត​ស្មោះត្រង់​ដរាប​ដល់​ចុង​បំផុត ហើយ​ធ្វើ​នូវ​គ្រប់​ការណ៍​ទាំង​អស់​ដែល​ទ្រង់​ឲ្យ​គេ​ធ្វើ នោះ​នឹង​បាន​ទទួល​នូវ​គ្រប់​ទាំង​អ្វីៗ​ដែល​ព្រះ​វរបិតា ទ្រង់​មាន (គ. និង ស. ៨៤:៣៣–៣៩)។