ជំនួយ​ការសិក្សា
សេចក្ដី​ស្លាប់​ខាង​សាច់​ឈាម


សេចក្ដី​ស្លាប់​ខាង​សាច់​ឈាម

ជា​ការ​បំបែក​រូប​កាយ​ចេញ​ពី​វិញ្ញាណ។ ការ​ធ្លាក់​ផ្ដល់​មក​នូវ​ភាព​ដែល​រមែង​ស្លាប់ និង​សេចក្ដី​ស្លាប់​លើ​ផែនដី (២ នីហ្វៃ ២:២២; ម៉ូសេ ៦:៤៨)។ ដង្វាយ​ធួន​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ​ឈ្នះ​លើ​សេចក្ដី​ស្លាប់ ដើម្បី​ឲ្យ​មនុស្ស​រាល់​គ្នា​បាន​រស់​ឡើង​វិញ (១ កូរិន. ១៥:២១–២៣)។ ដំណើរ​រស់​ឡើង​វិញ ជា​អំណោយ​ទាន​មួយ​ដោយ​សេរី​សម្រាប់​មនុស្ស​គ្រប់​រូប សូម្បីតែ​ពួក​គេ​បាន​ធ្វើ​អំពើ​ល្អ ឬ​អាក្រក់​នៅ​ក្នុង​ជីវិត​នេះ​ក៏​ដោយ (អាលម៉ា ១១:៤២–៤៤)។ មនុស្ស​ម្នាក់ៗ​រង​ទុក្ខ​តែ​សេចក្ដី​ស្លាប់​ខាង​សាច់ឈាម​តែ​មួយ​ប៉ុណ្ណោះ ព្រោះ​កាល​យើង​រស់​ឡើង​វិញ នោះ​រូប​កាយ​របស់​យើង​មិន​អាច​ស្លាប់​ទៅ​ទៀត​ឡើយ (អាលម៉ា ១១:៤៥)។