ជំនួយ​ការសិក្សា
បញ្ញា​ចិត្ត, សតិ, សតិសម្បជញ្ញៈ


បញ្ញា​ចិត្ត, សតិ, សតិសម្បជញ្ញៈ

ជា​ការ​ចាប់​អារម្មណ៍​នៅ​ក្នុង​ចិត្ត​អំពី​ការ​ដឹង​ខុសត្រូវ គឺ​មាន​មក​ពី​ពន្លឺ​នៃ​ព្រះ​គ្រីស្ទ​ដែល​នៅ​ក្នុង​មនុស្ស​ទាំង​អស់ (មរ៉ូណៃ ៧:១៦)។ ពួក​យើង​កើត​មក​ដោយ​មាន​សមត្ថភាព​តាម​ធម្មជាតិ ដើម្បី​ដឹង​ការ​ខុសត្រូវ ដោយ​សារ​ពន្លឺ​នៃ​ព្រះ​គ្រីស្ទ ដែល​បាន​ប្រទាន​ដល់​មនុស្ស​គ្រប់​រូប (គ. និង ស. ៨៤:៤៦)។ ញាណ​នេះ​ហៅថា សតិ​សម្បជញ្ញៈ។ ការ​ដែល​មាន​សតិ​សម្បជញ្ញៈ នោះ​ធ្វើ​ឲ្យ​យើង​ទៅ​ជា​អ្នក​ដឹង​ខុសត្រូវ។ ដូច​ជា​ញាណ​ផ្សេងៗ​ទៀត ឯ​សតិ​សម្បជញ្ញៈ​របស់​យើង​អាច​ស្លាប់ ដោយ​សារ​អំពើ​បាប ឬ​ដោយ​សារ​ការ​ប្រើ​ខុស​បែបបទ។