ទន្លេយ័រដាន់
ទន្លេយ័រដាន់ហូរពីសមុទ្រកាលីឡេទៅសមុទ្រស្លាប់។ ទន្លេនេះមានបណ្ដោយ ១៦០ គ.ម. ហើយបានកើតឡើងដោយមានស្ទឹងជាច្រើនហូរពីភ្នំហើម៉ូនមករួមគ្នា។ ទន្លេយ័រដាន់ជាទន្លេដ៏សំខាន់បំផុតនៅក្នុងអ៊ីស្រាអែល។
មានព្រឹត្តិការណ៍ពីរដ៏សំខាន់ដែលទាក់ទងនឹងទន្លេនេះ គឺព្រះអម្ចាស់ទ្រង់បានញែកទឹកទន្លេ សម្រាប់ឲ្យពួកអ៊ីស្រាអែលឆ្លង (យ៉ូស្វេ ៣:១៤–១៧), និងបុណ្យជ្រមុជទឹករបស់ព្រះយេស៊ូវគ្រីស្ទ (ម៉ាថាយ ៣:១៣–១៧; ១ នីហ្វៃ ១០:៩)។