ជំនួយ​ការសិក្សា
ការ​យាង​មក​លើក​ទី​ពីរ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ


ការ​យាង​មក​លើក​ទី​ពីរ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ

នៅ​ដើម​យុគ​សហស្សវត្ស ព្រះ​យេស៊ូវ​ទ្រង់​នឹង​យាង​មក​លើ​ផែនដី។ ព្រឹត្តិការណ៍​នេះ​នឹង​គូស​សម្គាល់​អំពី​ទី​បញ្ចប់​នៃ​ការ​ពិសោធន៍​មនុស្ស​នៅ​លើ​ផែនដី​នេះ។ ពួក​ទុច្ចរិត​នឹង​ត្រូវ​បាន​ដក​ចេញ​ពី​ផែនដី ហើយ​ពួក​សុចរិត​នឹង​ត្រូវ​បាន​លើក​ឡើង​ទៅ​លើ​ពពក ក្នុង​កាល​ផែនដី​ត្រូវ​សំអាត។ ទោះ​ជា​គ្មាន​នរណា​ដឹង​ដោយ​ពិត​ប្រាកដ​ថា ព្រះ​គ្រីស្ទ​នឹង​យាង​មក​លើក​ទី​ពីរ នៅ​វេលា​ណា​ក្ដី គង់តែ​ទ្រង់​បាន​ប្រទាន​ដល់​យើង​នូវ​ទី​សម្គាល់​ទាំង​ឡាយ ឲ្យ​មើល​នូវ​អ្វី​ដែល​ប្រាប់​ពី​ពេល​វេលា​ដែល​ជិត​មក​ដល់​ដែរ (ម៉ាថាយ ២៤; យ.ស.—ម៉ាថាយ ១)។