ជាភាពពោរពេញនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ដែលបានរៀបចំឡើងដើម្បីនាំឲ្យមាននូវអមតភាព និងជីវិតដ៏នៅអស់កល្បជានិច្ចដល់មនុស្ស។ ផែនការនេះមានរួមទាំងការបង្កើត ការធ្លាក់ និងដង្វាយធួន ព្រមទាំងក្រឹត្យក្រម និងគោលលទ្ធិទាំងអស់ ដែលព្រះទ្រង់ប្រទានមក។ ផែនការនេះធ្វើឲ្យមនុស្សទាំងអស់អាចបានថ្កើងថ្កានឡើង ហើយរស់នៅជាមួយនឹងព្រះជានិច្ច (២ នីហ្វៃ ២, ៩)។ ព្រះគម្ពីរក៏ស្ដីអំពីផែនការនេះ ថាជាផែនការនៃសេចក្ដីសង្គ្រោះ ជាផែនការនៃសុភមង្គល និងជាផែនការនៃសេចក្ដីមេត្តាករុណា។