ភីលីព, សំបុត្រដល់ពួក
ជាសំបុត្រមួយច្បាប់ ដែលប៉ុលបានសរសេរទៅពួកបរិសុទ្ធ នៅស្រុកភីលីព កាលលោកជាប់គុកលើកទីមួយនៅក្រុងរ៉ូម។ ឥឡូវនេះ គឺជាគម្ពីរភីលីព នៅក្នុងព្រះគម្ពីរសញ្ញាថ្មី។
ជំពូកទី១ មាននូវការសួរសុខទុក្ខ និងការបង្គាប់របស់ប៉ុល អំពីការសាមគ្គី ការបន្ទាបខ្លួន និងការស៊ូទ្រាំ។ ជំពូកទី២ បញ្ជាក់ថា មនុស្សទាំងអស់នឹងត្រូវក្រាបថ្វាយព្រះគ្រីស្ទ ហើយថាមនុស្សគ្រប់រូបត្រូវបង្ហើយសេចក្ដីសង្គ្រោះរបស់ខ្លួន។ នៅក្នុងជំពូកទី៣ ប៉ុលបានពន្យល់ប្រាប់ថា លោកបានលះបង់ទាំងអស់ដើម្បីព្រះគ្រីស្ទ។ នៅក្នុងជំពូកទី៤ ប៉ុលបានអរគុណដល់ពួកបរិសុទ្ធនៅក្រុងភីលីព ចំពោះជំនួយរបស់ពួកគេ។