ជំនួយ​ការសិក្សា
ផារីស៊ី, ពួក


ផារីស៊ី, ពួក

នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី គឺជា​មនុស្ស​មួយ​ក្រុម​ខាង​សាសនា នៅ​ក្នុង​ចំណោម​ពួក​សាសន៍​យូដា ដែល​ឈ្មោះ​មាន​ន័យ​ថា ព្រាត់ ឬ​បែក​ពី​គ្នា។ ពួក​ផារីស៊ី​បាន​តម្កើង​ខ្លួន ដោយ​សារ​ការ​គោរព​តាម​ក្រឹត្យ​វិន័យ​លោក​ម៉ូសេ​យ៉ាង​ម៉ឺង​ហ្មត់ និង​ការ​ចៀសវាង​ចេញ​ពី​អ្វីៗ​ដែល​ទាក់​ទង​ទៅ​នឹង​ពួក​សាសន៍​ដទៃ។ ពួក​គេ​បាន​ជឿ​ថា​មាន​ជីវិត​ក្រោយ​ពី​ស្លាប់ ដំណើរ​រស់​ឡើង​វិញ និង​ការ​មាន​ពួក​ទេវតា និង​ពួក​វិញ្ញាណ។ ពួក​គេ​បាន​ជឿ​ថា ច្បាប់​តាម​មាត់ និង​តាម​សណ្ដាប់​ធ្នាប់​នោះ​សំខាន់​ដូច​គ្នា​នឹង​ច្បាប់​តាម​តម្រា។ ការ​បង្រៀន​របស់​គេ បាន​បន្ថែមបន្ថយ​សាសនា​ទៅ​ត្រឹម​នឹង​ការ​គោរព​តាម​ច្បាប់ ហើយ​បាន​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​ឆ្មើងឆ្មៃ​ខាង​វិញ្ញាណ។ ពួក​គេ​បាន​បណ្ដាល​ប្រជារាស្ត្រ​យូដា​ជា​ច្រើន​ឲ្យ​មាន​ចិត្ត​សង្ស័យ​ពី​ព្រះ​គ្រីស្ទ និង​ដំណឹង​ល្អ​របស់​ទ្រង់។ ព្រះ​អម្ចាស់ ទ្រង់​បាន​ស្ដី​ឲ្យ​ពួក​ផារីស៊ី និង​កិច្ចការ​ទាំង​ឡាយ​របស់​ពួក​គេ​នៅ​ក្នុង​គម្ពីរ​ម៉ាថាយ ២៣; ម៉ាកុស ៧:១–២៣; និង លូកា ១១:៣៧–៤៤