រ៉ូម, សំបុត្រដល់ពួក
នៅក្នុងព្រះគម្ពីរសញ្ញាថ្មី គឺជាសំបុត្រដែលប៉ុលបានសរសេរទៅពួកបរិសុទ្ធនៅក្រុងរ៉ូម។ លោកកំពុងតែគិតចង់ទៅក្រុងយេរូសាឡិម ដែលច្បាស់ជានឹងមានការអន្តរាយ។ បើសិនជាលោកបានរួចជីវិតបន្ទាប់មក លោកសង្ឃឹមថានឹងបានទៅក្រុងរ៉ូម។ ភាគខ្លះក្នុងសំបុត្រនោះ គឺសម្រាប់រៀបចំសាសនាចក្រនៅទីនោះ ដើម្បីទទួលលោកនៅពេលលោកទៅ។ សំបុត្រនោះក៏ចាត់ទុកជាមានពាក្យថ្លែងអំពីគោលលទ្ធិមួយដែលមិនស្រុះស្រួលគ្នា ហើយឥឡូវនេះ ប៉ុលបានចាត់ទុកថាបានសម្រេចក្ដីហើយ។
ជំពូកទី ១ មាននូវការសួរសុខទុក្ខពីប៉ុលដល់ពួកសាសន៍រ៉ូម។ ជំពូកទី ២–១១ មានសេចក្ដីថ្លែងខ្លះនូវគោលលទ្ធិ អំពីសេចក្ដីជំនឿ កិច្ចការ និងព្រះគុណ។ ជំពូកទី ១២–១៦ មានការបង្រៀនច្បាស់លាស់ អំពីសេចក្ដីស្រឡាញ់ ភារកិច្ច និងសេចក្ដីបរិសុទ្ធ។