សាម៉ារី
នៅក្នុងព្រះគម្ពីរសញ្ញាចាស់ គឺជារាជធានីនៃនគរអ៊ីស្រាអែលខាងជើង (១ ពង្សាវ. ១៦:២៣–២៤)។ មកពីមានទីតាំងទាហានដ៏មាំមួនមួយនៅលើភ្នំ ទើបពួកសាសន៍អាសស៊ើរពុំអាចរឹបយកបានឡើយ រហូតដល់មានចម្បាំងរយៈពេលបីឆ្នាំក្រោយមក (២ ពង្សាវ. ១៧:៥–៦)។ ហេរ៉ូឌបានតាំងទីក្រុងនេះឡើងវិញ ហើយហៅថា សេបាស្ទី។ នៅសម័យព្រះគម្ពីរសញ្ញាថ្មី សាម៉ារី គឺជាឈ្មោះស្រុកទាំងមូលនៃដែនដីភីលីស្ទីននៅខាងលិចយ័រដាន់។