សេឡេស្ទាល, សិរីល្អនៃ សូមមើលផងជីវិតដ៏នៅអស់កល្បជានិច្ចតម្កើងឡើង, ភាពលំដាប់នៃសិរីល្អ ជាលំដាប់ដ៏ខ្ពស់បំផុតមួយ ក្នុងលំដាប់សិរីល្អទាំងបី ដែលជននីមួយៗអាចបាន បន្ទាប់ពីជីវិតនេះទៅ។ នៅទីនេះពួកសុចរិតនឹងនៅក្នុងវត្តមាននៃព្រះដ៏ជាព្រះវរបិតា និងព្រះរាជបុត្រារបស់ទ្រង់ គឺព្រះយេស៊ូវគ្រីស្ទ។ មានសិរីល្អនៃសេឡេស្ទាលមួយ១ កូរិន. ១៥:៤០គ. និង ស. ៧៦:៩៦ ប៉ុលបានត្រូវលើកឡើងទៅស្ថានសួគ៌នៅជាន់ទីបី២ កូរិន. ១២:២ សិរីល្អនៃសេឡេស្ទាលបានត្រូវបង្ហាញឲ្យឃើញនៅក្នុងការនិមិត្តគ. និង ស. ៧៦:៥០–៧០ បើពួកបរិសុទ្ធប្រាថ្នាចង់បានមួយកន្លែងនៅក្នុងពិភពសេឡេស្ទាល នោះពួកគេត្រូវរៀបចំខ្លួនគ. និង ស. ៧៨:៧ អ្នកណាដែលពុំអាចនៅជាប់ក្នុងក្រឹត្យវិន័យនៃនគរសេឡេស្ទាលបានទេ នោះពុំអាចនៅជាប់ក្នុងសិរីល្អនៃសេឡេស្ទាលបានឡើយគ. និង ស. ៨៨:១៥–២២ នៅក្នុងសិរីល្អនៃសេឡេស្ទាល នោះមានស្ថានសួគ៌ ឬលំដាប់បី លក្ខខណ្ឌបានចែងទុក សម្រាប់ឲ្យបានលំដាប់ដ៏ខ្ពស់បំផុតគ. និង ស. ១៣១:១–២ ពួកកូនក្មេងដែលបានស្លាប់មុនគ្រប់អាយុទទួលខុសត្រូវ នោះត្រូវបានសង្គ្រោះនៅក្នុងនគរសេឡេស្ទាលគ. និង ស. ១៣៧:១០