ជំនួយ​ការសិក្សា
លោកុប្បត្តិ


លោកុប្បត្តិ

តាម​ពាក្យ​ក្រេក មាន​ន័យ​ថា « កំណើត » ឬ​ក៏ « ដើមដំបូង »។ គម្ពីរ​លោកុប្បត្តិ គឺជា​គម្ពីរ​ទី​មួយ​នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់ ហើយ​បាន​សរសេរ​ដោយ​ព្យាការី​ម៉ូសេ។ គម្ពីរ​នេះ​ប្រាប់​នូវ​ដំណើរ​រឿង​ពី​ដើមដំបូង​ជា​ច្រើន ដូច​ជា​ការ​បង្ក​បង្កើត​ផែនដី, ការ​ដាក់​សត្វ និង​មនុស្ស​ឲ្យ​នៅ​លើ​ផែនដី, ការ​ធ្លាក់​នៃ​លោក​អ័ដាម និង​នាង​អេវ៉ា, វិវរណៈ​អំពី​ដំណឹង​ល្អ​ចំពោះ​លោក​អ័ដាម, ដើមកំណើត​នៃ​ពូជ​អំបូរ និង​ជាតិ​ទាំង​ឡាយ, កំណើត​ភាសា​ទាំង​ឡាយ​នៅ​ក្រុង​បាបិល, និង​ដើមកំណើត​នៃ​គ្រួសារ​លោក​អ័ប្រាហាំ រហូត​ដល់​ទៅ​ការ​តាំង​នៃ​វង្ស​អ៊ីស្រាអែល។ តំណែង​យ៉ូសែប​ជា​អ្នក​ជួយ​ជីវិត​ដល់​ពួក​អ៊ីស្រាអែល ក៏​បាន​បញ្ជាក់​ឲ្យ​ដឹង​នៅ​ក្នុង​គម្ពីរ​លោកុប្បត្តិ។

វិវរណៈ​នៅ​ថ្ងៃ​ចុង​ក្រោយ​បញ្ជាក់ ហើយ​បំភ្លឺ​ពី​ដំណើរ​រឿង​ក្នុង​គម្ពីរ​លោកុប្បត្តិ (១ នីហ្វៃ ៥; អេធើរ ១; ម៉ូសេ ១–៨; អ័ប្រា. ១–៥)។

នៅ​ក្នុង​គម្ពីរ​លោកុប្បត្តិ ជំពូក​ទី ១–៤ រៀបរាប់​ពី​ការ​បង្ក​បង្កើត​ពិភពលោក និង​ការ​បង្កបង្កើន​គ្រួសារ​លោក​អ័ដាម។ ជំពូក​ទី ៥–១០ កត់​ពី​ប្រវត្តិ​លោក​ណូអេ។ ជំពូក​ទី ១១–២០ ប្រាប់​ពី​អ័ប្រាហាំ និង​គ្រួសារ​លោក​រហូត​ដល់​សម័យ​អ៊ីសាក។ ជំពូក​ទី ២១–៣៥ រៀបរាប់​ពី​គ្រួសារ​អ៊ីសាក។ ជំពូក​ទី ៣៦ ប្រាប់​ពី​អេសាវ និង​គ្រួសារ​លោក។ ជំពូក​ទី ៣៧–៥០ ប្រាប់​ពី​គ្រួសារ​យ៉ាកុប និង​ដំណើរ​រឿង​លក់​យ៉ូសែប​ទៅ​ស្រុក​អេស៊ីព្ទ ហើយ​និង​តំណែង​លោក​ក្នុង​ការ​ជួយសង្គ្រោះ​វង្ស​អ៊ីស្រាអែល។