ព្រះអម្ចាស់ សូមមើលផងព្រះយេស៊ូវគ្រីស្ទព្រះ, ក្រុមព្រះ ជាព្រះនាមមួយដែលមានការគោរពជ្រាលជ្រៅ និងកិត្តិយស សម្រាប់ព្រះដ៏ជាព្រះវរបិតា និងព្រះអង្គសង្គ្រោះយេស៊ូវគ្រីស្ទ។ ជាព្រះនាមថ្វាយដល់មុខងារព្រះអាទិទេព ជាចៅហ្វាយដ៏ជាទីស្រឡាញ់លើរបស់របរដែលបានបង្កើតមក។ ឥតមានការអ្វីដែលព្រះអម្ចាស់ទ្រង់ធ្វើមិនកើតឡើយលោកុ. ១៨:១៤ ព្រះអម្ចាស់ទ្រង់មានបន្ទូលប្រទល់មុខនឹងម៉ូសេនិក្ខ. ៣៣:១១ ត្រូវឲ្យឯងស្រឡាញ់ព្រះអម្ចាស់ ជាព្រះនៃឯងឲ្យអស់ពីចិត្តចោទិ. ៦:៥ម៉ាថាយ ២២:៣៧ម៉ាកុស ១២:៣០ ឯអញ និងពួកគ្រួអញ យើងរាល់គ្នានឹងគោរពប្រតិបត្តិដល់ព្រះអម្ចាស់តែមួយប៉ុណ្ណោះយ៉ូស្វេ ២៤:១៥ ព្រះអម្ចាស់ទ្រង់ជាអ្នកគង្វាលខ្ញុំទំនុក. ២៣:១ ព្រះអម្ចាស់ ទ្រង់មានព្រះចេស្ដា និងឥទ្ធិឫទ្ធិដ៏មានឥទ្ធិឫទ្ធិក្នុងចម្បាំងទំនុក. ២៤:៨ ព្រះអម្ចាស់ដ៏ជាព្រះយេហូវ៉ា ទ្រង់ជាកម្លាំងរបស់ខ្ញុំអេសាយ ១២:២២ នីហ្វៃ ២២:២ អញនេះគឺព្រះអម្ចាស់ជាព្រះដ៏ជួយសង្គ្រោះឯង ហើយជាព្រះដ៏ប្រោសលោះឯងអេសាយ ៦០:១៦ ឯងត្រូវថ្វាយបង្គំដល់ព្រះអម្ចាស់ ជាព្រះនៃឯងម៉ាថាយ ៤:១០លូកា ៤:៨ ការធំទាំងម្ល៉េះ ដែលព្រះអម្ចាស់បានមេត្តាប្រោសម៉ាកុស ៥:១៩ ក៏មានព្រះអម្ចាស់តែមួយ គឺព្រះយេស៊ូវគ្រីស្ទ១ កូរិន. ៨:៦ មានព្រះអម្ចាស់តែមួយ សេចក្ដីជំនឿតែមួយ បុណ្យជ្រមុជទឹកតែមួយអេភេ. ៤:៥ ព្រះអម្ចាស់ទ្រង់នឹងយាងចុះពីស្ថានសួគ៌មក១ ថែស្សា. ៤:១៦ ខ្ញុំនឹងទៅ ហើយធ្វើនូវអ្វីៗដែលព្រះអម្ចាស់ទ្រង់បានបញ្ជា១ នីហ្វៃ ៣:៧ ព្រះអម្ចាស់ ទ្រង់នឹងជំនុំជំរះអ្នកទាល់ក្រ ដោយសេចក្ដីសុចរិត២ នីហ្វៃ ៣០:៩ ព្រះអម្ចាស់ដ៏ជាព្រះ គឺជាព្រះនៃអ័ប្រាហាំ បានដោះលែងពួកសាសន៍អ៊ីស្រាអែលឲ្យរួចផុតពីសេវកភាពអាលម៉ា ២៩:១១ គ្មានអ្វីអាចជួយសង្គ្រោះប្រជាជននេះបានឡើយ លើកលែងតែមានការប្រែចិត្ត និងសេចក្ដីជំនឿជឿដល់ព្រះអម្ចាស់ហេលេ. ១៣:៦ម៉ូសាយ ៣:១២ ចូរស្ដាប់តាមព្រះបន្ទូលទាំងឡាយនៃព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់របស់អ្នកចុះគ. និង ស. ១៥:១ ចូរស្វែងរកព្រះភក្ត្រនៃព្រះអម្ចាស់ជានិច្ចគ. និង ស. ១០១:៣៨ ព្រះអម្ចាស់ទ្រង់នឹងពាក់ព្រះពស្ត្រពណ៌ក្រហម នៅគ្រាយាងមកលើកទីពីរគ. និង ស. ១៣៣:៤៨អេសាយ ៦៣:១–៤ អ័ប្រាហាំបានទូលជាមួយនឹងព្រះអម្ចាស់ប្រទល់មុខគ្នាអ័ប្រា. ៣:១១ យើងខ្ញុំជឿថា គោលការណ៍ទីមួយនៃដំណឹងល្អ គឺសេចក្ដីជំនឿជឿដល់ព្រះអម្ចាស់យេស៊ូវគ្រីស្ទម. នៃ ស. ១:៤