បុណ្យសាក្រាម៉ង់
សម្រាប់ពួកបរិសុទ្ធនៅថ្ងៃចុងក្រោយ បុណ្យសាក្រាម៉ង់ សំដៅដល់ពិធីនៃការទទួលទាននំប៉័ង និងទឹក ដើម្បីរំឭកចាំដល់ការបូជាដ៏ធួននៃព្រះគ្រីស្ទ។ ចំណិតនំប៉័ង គឺជាតំណាងអំពីព្រះកាយដ៏ខ្ទេចខ្ទាំរបស់ទ្រង់ រីឯទឹក គឺជាតំណាងអំពីព្រះលោហិត ដែលទ្រង់បានច្រួច ដើម្បីធ្វើឲ្យធួននឹងបាបទាំងឡាយរបស់ពួកយើង (១ កូរិន. ១១:២៣–២៥; គ. និង ស. ២៧:២)។ នៅពេលសមាជិកដែលសក្ដិសមណាម្នាក់នៃសាសនាចក្រទទួលទានសាក្រាម៉ង់ នោះគេសន្យាថានឹងលើកយកព្រះនាមនៃព្រះគ្រីស្ទមកដាក់លើខ្លួន ហើយនឹកចាំដល់ទ្រង់ជានិច្ច ហើយនឹងកាន់តាមព្រះបញ្ញត្តិទាំងឡាយរបស់ទ្រង់។ តាមបុណ្យនេះ សមាជិកនៃសាសនាចក្រធ្វើសេចក្ដីសញ្ញានៃបុណ្យជ្រមុជទឹករបស់គេជាថ្មីម្ដងទៀត។
នៅគ្រាអាហារចុងក្រោយបង្អស់ ព្រះយេស៊ូវទ្រង់បានពន្យល់ប្រាប់អំពីបុណ្យសាក្រាម៉ង់ កាលទ្រង់សោយជាមួយនឹងពួកសាវក១២នាក់ (ម៉ាថាយ ២៦:១៧–២៨; លូកា ២២:១–២០)។