ស៊ិបឡុន
នៅក្នុងព្រះគម្ពីរមរមន គឺជាកូនប្រុសរបស់អាលម៉ា ជាកូន។ ស៊ិបឡុនបានបង្រៀនដំណឹងល្អដល់ពួកសាសន៍សូរាំ ហើយត្រូវគេបៀតបៀន មកពីសេចក្ដីសុចរិតរបស់លោក។ ព្រះអម្ចាស់ ទ្រង់បានដោះលែងលោកឲ្យរួចពីសេចក្ដីបៀតបៀនដែលលោកមាន ពីព្រោះមកពីសេចក្ដីស្មោះត្រង់ និងសេចក្ដីអត់ធ្មត់របស់លោក (អាលម៉ា ៣៨)។ ស៊ិបឡុនក៏បានថែរក្សាបញ្ជីទាំងឡាយនៃពួកនីហ្វៃ បានមួយគ្រាដែរ (អាលម៉ា ៦៣:១–២, ១១–១៣)។