ជំនួយ​ការសិក្សា
អាម៉ែន


អាម៉ែន

មាន​ន័យ​ថា « សូម​ឲ្យ​បាន​ដូច្នោះ » ឬ​ក៏ « ដូច្នោះ​មែន »។ អាម៉ែន ជា​ពាក្យ​ពោល ដើម្បី​បង្ហាញ​នូវ​ការ​ទទួល​យក និង​ការ​យល់​ព្រម​ដ៏​អស់​ពី​ចិត្ត និង​ដ៏​ឧឡារិក (ចោទិ. ២៧:១៤–២៦) ឬ​ក៏​បង្ហាញ​សេចក្ដី​ពិត (១ ពង្សាវ. ១:៣៦)។ សព្វ​ថ្ងៃ​នេះ នៅ​ពេល​បញ្ចប់​ការ​អធិស្ឋាន ការ​ថ្លែង​ទី​បន្ទាល់ និង​ការ​និយាយ នោះ​ពួក​អ្នក​ដែល​បាន​ឮ​ពាក្យ​អធិស្ឋាន ឬ​ពាក្យ​ថ្លែង គេ​អាច​ពោល​ពាក្យ អាម៉ែន ឲ្យ​ឮ​ដើម្បី​បញ្ជាក់​នូវ​ការ​យល់​ព្រម និង​ការ​ទទួល​ស្គាល់។

នៅ​សម័យ​ព្រះ​គម្ពីរ​សញ្ញា​ចាស់ ជន​ណាមួយ​អាច​ថា អាម៉ែន នៅ​ពេល​ស្បថ (១ របា. ១៦:៧, ៣៥–៣៦; នេហេ. ៥:១៣; ៨:២–៦)។ ព្រះ​គ្រីស្ទ​ត្រូវ​បាន​ថ្វាយ​ព្រះ​នាម​ថា « ព្រះ​ដ៏​ជា អាម៉ែន ជា​ស្មរបន្ទាល់​ស្មោះត្រង់ ហើយ​ពិតប្រាកដ » (វិវរ. ៣:១៤)។ អាម៉ែន ក៏​យក មក​ប្រើ​ជាទី​សម្គាល់​អំពី​សេចក្ដី​សញ្ញា​នៅ​ក្នុង​សាលា​នៃ​ពួក​ព្យាការី (គ. និង ស. ៨៨:១៣៣–១៣៥)។