កំហឹងគឺសម្ដែងដោយចិត្តឆាប់ខឹង។ ព្រះអម្ចាស់ទ្រង់ព្រមានពួកបរិសុទ្ធឲ្យទប់កំហឹងរបស់ខ្លួន (ម៉ាថាយ ៥:២២)។ ទោះជាឪពុក ម្ដាយ ឬកូនចៅក្ដី គេមិនគួរធ្វើទុក្ខគ្នានៅក្នុងគ្រួសារឡើយ។ នៅក្នុងគម្ពីរកំហឹងតែងតែមាននិមិត្តរូបជាភ្លើង (២ នីហ្វៃ ១៥:២៥; គ. និង ស. ១:១៣)។