នគរព្រះនៅលើផែនដី គឺជាសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ (គ. និង ស. ៦៥)។ គោលបំណងនៃសាសនាចក្រ គឺដើម្បីរៀបចំសមាជិកឲ្យរស់នៅរៀងដរាបតទៅ នៅក្នុងនគរសេឡេស្ទាល ឬនគរស្ថានសួគ៌។ ប៉ុន្តែជួនកាល គម្ពីរហៅសាសនាចក្រថា ជានគរស្ថានសួគ៌ដោយឲ្យន័យថា សាសនាចក្រជានគរស្ថានសួគ៌នៅលើផែនដី។
សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ គឺជានគរព្រះនៅលើផែនដី ប៉ុន្តែបច្ចុប្បន្ននេះ គឺគ្រាន់តែនគរខាងសាសនាប៉ុណ្ណោះ។ នៅសហស្សវត្ស នោះនគរព្រះនឹងទៅជានគរទាំងខាងនយោបាយ និងខាងសាសនាផង។