គោរពកោតក្រែង, ការគោរពកោតក្រែង សូមមើលផងកោតខ្លាច, សេចក្ដីកោតខ្លាចគោរពប្រតិបត្តិ ជាការគោរពដ៏ខ្លាំងចំពោះអ្វីៗដែលពិសិដ្ឋ ការអស្ចារ្យ។ ព្រះអម្ចាស់ទ្រង់បានបង្គាប់ឲ្យលោកម៉ូសេដោះស្បែកជើង ព្រោះលោកកំពុងឈរនៅលើដីដ៏បរិសុទ្ធនិក្ខ. ៣:៤–៥ ព្រះគឺគួរឲ្យស្ញែង ខ្លាច និងកោតខ្លាចដល់ទំនុក. ៨៩:៧ ចូរបម្រើព្រះបែបឲ្យទ្រង់សព្វព្រះហឫទ័យទាំងមានចិត្តគោរពប្រតិបត្តិ ហើយកោតខ្លាចដល់ ទ្រង់ហេព្រើរ ១២:២៨ មរ៉ូណៃបានក្រាបខ្លួនចុះទៅលើដី ហើយបានអធិស្ឋានយ៉ាងខ្លាំងអាលម៉ា ៤៦:១៣ ហ្វូងមនុស្សបានដួលទៅលើដី ហើយថ្វាយបង្គំព្រះគ្រីស្ទ៣ នីហ្វៃ ១១:១២–១៩ ចូរក្រាបចុះនៅចំពោះយើងគ. និង ស. ៥:២៤ គ្រប់ទាំងអស់ក្រាបចុះដោយការគោរពកោតក្រែងដ៏ទន់ទាបរាបសានៅចំពោះបល្ល័ង្កនៃព្រះគ. និង ស. ៧៦:៩៣ គំនិតរបស់អ្នកត្រូវបានងងឹត ពីព្រោះអ្នកបានរាប់ការណ៍ទាំងឡាយ ដែលអ្នកបានទទួលមក ទុកជាគ្មានផលប្រយោជន៍វិញគ. និង ស. ៨៤:៥៤–៥៧ គ្រប់ទាំងជង្គង់ត្រូវលុតចុះ ហើយគ្រប់ទាំងអណ្ដាតត្រូវទទួលស្គាល់គ. និង ស. ៨៨:១០៤ មកពីការគោរពកោតក្រែង ឬភក្ដីភាពដល់ព្រះនាមនៃព្រះដ៏ខ្ពស់បំផុត ទើបសាសនាចក្របានហៅបព្វជិតភាពនោះតាមលោកម៉ិលគីស្សាដែកគ. និង ស. ១០៧:៤ ព្រះពរទាំងឡាយនឹងបានចាក់មកលើអស់អ្នកណាដែលនឹងគោរពកោតក្រែងដល់ព្រះអង្គ នៅក្នុងដំណាក់ទ្រង់គ. និង ស. ១០៩:២១