បរិទេវ, គម្ពីរ
ជាគម្ពីរមួយ នៅក្នុងព្រះគម្ពីរសញ្ញាចាស់ បានសរសេរដោយយេរេមា។ គឺជាប្រជុំកំណាព្យ ឬចម្រៀងអំពីសេចក្ដីទុក្ខ ពីព្រោះមកពីការរលំនៃក្រុងយេរូសាឡិម និងសាសន៍អ៊ីស្រាអែល។ គម្ពីរនេះត្រូវបានសរសេរបន្ទាប់ពីទីក្រុងរលំ ប្រហែលជាឆ្នាំ ៥៨៦ ម.គ.ស.។