មាត្រានៃសេចក្ដីជំនឿ
១៣ មាត្រាដ៏សំខាន់ៗអំពីជំនឿដែលពួកសមាជិកក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយជឿតាម។
មុនដំបូង យ៉ូសែប ស៊្មីធបានសរសេរមាត្រាទាំងនេះនៅក្នុងសំបុត្រមួយទៅ យ៉ូហាន វែន្តវើធ ជាអ្នកពិនិត្យកាសែត Chicago Democrat ទុកជាចម្លើយតបដល់លោកអំពីអ្វីទៅដែលពួកសមាជិកក្នុងសាសនាចក្រជឿ។ សំបុត្រនោះត្រូវបានស្គាល់ថា សំបុត្រជូនលោកវែន្តវើធ ហើយបានបោះពុម្ពផ្សាយមុនដំបូងនៅក្នុងកាសែត Times and Seasons នៅខែមិនា ១៨៤២។ នៅថ្ងៃទី ១០ ខែតុលា ១៨៨០ មាត្រានៃសេចក្ដីជំនឿត្រូវបានទទួលស្គាល់ជាផ្លូវការថាជាបទគម្ពីរ ដោយសារការបោះឆ្នោតនៃពួកសមាជិកក្នុងសាសនាចក្រ ហើយបានបញ្ចូលជាភាគមួយក្នុងមុក្ដាដ៏មានតម្លៃមហិមា។