ជំនួយ​ការសិក្សា
កាណាន, សាសន៍​កាណាន


កាណាន, សាសន៍​កាណាន

នៅ​សម័យ​ព្រះ​គម្ពីរ​សញ្ញា​ចាស់ គឺជា​កូន​ប្រុស​ទី៤ នៃ​ហាំ (លោកុ. ៩:២២; ១០:១, ៦) ហើយ​ជា​ចៅ​របស់​លោក​ណូអេ។ សាសន៍​កាណាន សំដៅ​ទៅ​ពួក​អ្នក​ណា​ដែល​មក​ពី​ស្រុក​ដែល​កាណាន​បាន​រស់នៅ​មុនដំបូង ហើយ​ក៏​សំដៅ​ទៅ​ពូជ​ពង្ស​លោក។ សាសន៍​កាណាន ក៏​ជា​ឈ្មោះ​សម្រាប់​ប្រជាជន​ដែល​នៅ​តាម​ដី​ទំនាប ជាប់​នឹង​ឆ្នេរសមុទ្រ​មេឌីទែរ៉ាណេ នៅ​ស្រុក​ភីលីស្ទីន។ ជួនកាល​ឈ្មោះ​នេះ បាន​យក​មក​ហៅដល់​អស់​អ្នក​ណា​ដែល​មិនមែន​ជា​សាសន៍​អ៊ីស្រាអែល ដែល​នៅ​ស្រុក​ខាង​លិច​យ័រដាន់ គឺ​ដែល​ពួក​ក្រេក​ហៅថា សាសន៍​ភីនីស៊ី។