ញែកជាបរិសុទ្ធ, ការញែកជាបរិសុទ្ធ សូមមើលផងធ្វើឲ្យធួន, ដង្វាយធួនព្រះយេស៊ូវគ្រីស្ទរាប់ជាសុចរិត, ការរាប់ជាសុចរិត ជាដំណើរឲ្យបានផុតពីអំពើបាប ឲ្យបានសុទ្ធសាធ ស្អាតបាត និងបរិសុទ្ធ តាមរយៈដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ (ម៉ូសេ ៦:៥៩–៦០)។ ព្រះទ្រង់បានរើសអ្នករាល់គ្នាដើម្បីឲ្យបានសង្គ្រោះ ដោយព្រះវិញ្ញាណទ្រង់ញែកចេញជាបរិសុទ្ធ២ ថែស្សា. ២:១៣ យើងរាល់គ្នាបានញែកជាបរិសុទ្ធ ដោយសារដង្វាយថ្វាយរូបអង្គព្រះយេស៊ូវហេព្រើរ ១០:១០ ព្រះយេស៊ូវទ្រង់ក៏បានរងទុក្ខ ដើម្បីនឹងញែកប្រជាជនឲ្យបរិសុទ្ធ ដោយសារព្រះលោហិតនៃអង្គទ្រង់ហេព្រើរ ១៣:១២ ពួកសង្ឃជាន់ខ្ពស់បានញែកជាបរិសុទ្ធ ហើយសំលៀកបំពាក់របស់គេបានលាងឲ្យសដោយឈាមនៃកូនចៀមអាលម៉ា ១៣:១០–១២ ការញែកជាបរិសុទ្ធ មានមកដល់អស់អ្នកណាដែលថ្វាយចិត្តដល់ព្រះហេលេ. ៣:៣៣–៣៥ ចូរប្រែចិត្តចុះ ប្រយោជន៍ឲ្យអ្នករាល់គ្នាអាចបានញែកជាបរិសុទ្ធដោយការទទួលនូវព្រះ វិញ្ញាណបរិសុទ្ធ៣ នីហ្វៃ ២៧:២០ ការញែកជាបរិសុទ្ធ តាមរយៈព្រះគុណនៃព្រះយេស៊ូវគ្រីស្ទ នោះគឺយុត្តិធម៌ និងត្រឹមត្រូវ គ. និង ស. ២០:៣១ ព្រះយេស៊ូវបានយាងមកក្នុងពិភពលោក ដើម្បីញែកពិភពលោកចេញជាបរិសុទ្ធ គ. និង ស. ៧៦:៤១ ចូរញែកខ្លួនអ្នករាល់គ្នាចេញជាបរិសុទ្ធចុះ ប្រយោជន៍ឲ្យគំនិតរបស់អ្នកស្មោះស្ម័គ្រទាំងស្រុងទៅរកព្រះគ. និង ស. ៨៨:៦៨