ជាឱកាសសម្រាប់អស់អ្នកណា ដែលបានស្លាប់ទៅហើយ ដោយពុំបានទទួលពិធីសង្គ្រោះទាំងឡាយនៃដំណឹងល្អដើម្បីឲ្យបានពិធីទាំងនេះ ធ្វើជំនួសពួកគេនៅក្នុងព្រះវិហារ ដោយសមាជិកនៃសាសនាចក្រដែលសក្ដិសម ហើយមានជីវិតរស់នៅ។ មនុស្សស្លាប់ត្រូវបាន ទទួលការបង្រៀនពីដំណឹងល្អនៅស្ថានវិញ្ញាណ ហើយអាចទទួលពិធីបរិសុទ្ធទាំងឡាយ ដែលបានធ្វើជំនួសពួកគេនៅលោកនេះ។
សមាជិកដែលស្មោះត្រង់នៅក្នុងសាសនាចក្រស្រាវជ្រាវ ហើយរៀបចំប្រវត្តិគ្រួសារ ដើម្បីរកឈ្មោះ និងថ្ងៃកំណើតរបស់ដូនតាដើម្បីនឹងអាចធ្វើពិធីសង្គ្រោះជំនួសពួកគេ។