ហេលេមិន, កូនប្រុសរបស់ហេលេមិន
ជាព្យាការី ហើយជាអ្នកកត់បញ្ជីម្នាក់ នៅក្នុងព្រះគម្ពីរមរមន ដែលបានបង្រៀនប្រជាជននៃសាសន៍នីហ្វៃ។ លោកជាចៅរបស់អាលម៉ា ដែលត្រូវជាកូន ហើយជាឪពុករបស់នីហ្វៃ ដែលបានទទួលអំណាចលើអស់ទាំងវត្ថុធាតុ (ហេលេ. ៥–១០)។ ហេលេមិន និងនីហ្វៃ ជាកូនប្រុសរបស់លោក បានសរសេរគម្ពីរហេលេមិន។
គម្ពីរហេលេមិន
ជំពូកទី ១–២ អធិប្បាយប្រាប់អំពីគ្រាបញ្ហាដ៏ធំខាងរដ្ឋាភិបាល។ ជំពូកទី ៣–៤ កត់ថា ហេលេមិន និងមរ៉ូណៃហា ជាមេទ័ពនៃកងទ័ពនីហ្វៃ បានទទួលសេចក្ដីសុខសាន្តមួយគ្រានៅទីបញ្ចប់។ ប៉ុន្តែទោះជាមានការដឹកនាំដោយពួកបុរសល្អទាំងនេះ ក៏ដោយ គង់តែប្រជាជននៅតែទុច្ចរិតថែមទៀត។ នៅជំពូកទី ៥–៦ នីហ្វៃបានលះបង់ចោលវេទិកាជំនុំជំរះ ដូចជាជីតាអាលម៉ាបានធ្វើ ដើម្បីទៅបង្រៀនប្រជាជន។ នៅគ្រាមួយ ប្រជាជនបានប្រែចិត្ត។ ប៉ុន្តែនៅជំពូកទី ៦–១២ សាសន៍នីហ្វៃបានក្លាយទៅជាទុច្ចរិត។ ជំពូកចុងក្រោយបង្អស់ គឺទី ១៣–១៦ មានហេតុរឿងដ៏អស្ចារ្យមួយ អំពីព្យាការីម្នាក់ ហៅថា សាំយូអែល សាសន៍លេមិន ដែលបានប្រាប់ទុកជាមុន អំពីកំណើត និងការឆ្កាងព្រះអង្គសង្គ្រោះ ហើយនិងទីសម្គាល់ដែលនឹងដៅអំពីហេតុការណ៍ទាំងនោះ។