ជាសេចក្ដីសញ្ញា ឬជាកិច្ចសន្យាតាមច្បាប់រវាងបុរស និងស្ត្រី ដែលធ្វើឲ្យពួកគេទៅជាប្ដីប្រពន្ធ។ ព្រះទ្រង់បានតែងតាំងអាពាហ៍ពិពាហ៍ (គ. និង ស. ៤៩:១៥)។
សេចក្ដីសញ្ញាថ្មី ហើយអស់កល្បជានិច្ចខាងអាពាហ៍ពិពាហ៍
អាពាហ៍ពិពាហ៍ដែលបានផ្សំផ្គុំ នៅក្រោមក្រឹត្យវិន័យនៃដំណឹងល្អ និងនៅក្រោមបព្វជិតភាពដ៏បរិសុទ្ធ គឺបានផ្សំផ្គុំចំពោះជីវិតនៅលើលោកិយ និងចំពោះភាពអស់កល្បជានិច្ច។ ម្ល៉ោះហើយ មនុស្សប្រុសស្រីដ៏សក្ដិសមណាដែលបានភ្ជាប់នៅក្នុងព្រះវិហារបរិសុទ្ធក្នុងអាពាហ៍ពិពាហ៍ នោះអាចបាននៅជាប្ដីប្រពន្ធដ៏អស់កល្បជានិច្ច។
អាពាហ៍ពិពាហ៍រវាងសេចក្ដីជំនឿ
ជាអាពាហ៍ពិពាហ៍រវាងមនុស្សប្រុសនឹងស្រីដែលមានជំនឿ និងការប្រព្រឹត្តខាងសាសនាខុសពីគ្នា។
អាពាហ៍ពិពាហ៍ប្រពន្ធច្រើន
ជាអាពាហ៍ពិពាហ៍របស់បុរសយកប្រពន្ធដែលនៅរស់ពីរ ឬច្រើននាក់។ តាមច្បាប់បុរសត្រូវមានប្រពន្ធតែមួយគត់ លើកលែងតែព្រះអម្ចាស់ទ្រង់បញ្ជាដោយវិវរណៈប៉ុណ្ណោះ (យ៉ាកុប [ព.ម] ២:២៧–៣០)។ ដោយវិវរណៈ អាពាហ៍ពិពាហ៍ប្រពន្ធច្រើនត្រូវបានប្រព្រឹត្តនៅសម័យព្រះគម្ពីរសញ្ញាចាស់ និងនៅសម័យដំបូងនៃសាសនាចក្រដែលបានសាងឡើងវិញ នៅក្រោមការដឹកនាំរបស់ព្យាការី ដែលកាន់កូនសោនៃបព្វជិតភាព (គ. និង ស. ១៣២:៣៤–៤០, ៤៥)។ គ្មានការប្រព្រឹត្តនៅក្នុងសាសនាចក្រទៀតឡើយ (គ. និង ស., សេចក្ដីប្រកាស—១); សព្វថ្ងៃនេះ ការមានប្រពន្ធច្រើនជាងម្នាក់ នោះមិនសមនឹងធ្វើជាសមាជិកក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយឡើយ។